
Free Daily Podcast Summary
by RFI ខេមរភាសា / Khmer
Get key takeaways, quotes, and insights from ទស្សនៈព្រឹត្តិការណ៍ពិភពលោក in a 5-minute read. Delivered straight to your inbox.
The most recent episodes — sign up to get AI-powered summaries of each one.
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា? ថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដើរចេញពីទ្វាររបងមន្ទីរឃុំឃាំងក្លងព្រែម ក្នុងទឹកមុខញញឹមរីករាយ។ លោកត្រូវបានសមាជិកក្រុមគ្រួសារ កូនៗចៅៗមកទទួលស្វាគមន៍ មុននឹងដើរទៅធ្វើគារវកិច្ចគោរពភ្លេងជាតិនិងទង់ជាតិថៃ។ បន្ទាប់មកទៀត លោកទទួលផ្កានិងចាប់ដៃជាមួយមនុស្សម្នាច្រើននាក់ អ្នកខ្លះពាក់អាវក្រហម ដែលពណ៌នយោបាយនៃគណបក្សភឿថៃរបស់ក្រុមគ្រួសារស៊ីណាវ៉ាត្រ។ គួររំលឹកថា លោកថាក់ស៊ីន ត្រូវបានតុលាការកំពូលថៃសម្រេចសេចក្តីកាលពីខែកញ្ញាឆ្នាំ២០២៥ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ បន្ទាប់ពីបានរកឃើញថាលោកមិនបានអនុវត្តទោសឲ្យបានត្រឹមត្រូវ។ ជាប់បានតែ៨ខែ នៅពេលនេះ លោកថាក់ស៊ីនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយត្រូវឃុំខ្លួនក្នុងផ្ទះរយៈពេល៤ខែ។ គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន ទទួលបានការអនុគ្រោះជាពិសេសពីប្រព័ន្ធតុលាការថៃ។ ក្រោយនិរទេសខ្លួនរយៈពេល១៥ឆ្នាំ លោកថាក់ស៊ីនបានត្រឡប់ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ២០២៣ ហើយត្រូវប្រឈមមុខនឹងសវនាការតុលាការជាបន្តបន្ទាប់ រហូតមានការសម្រេចទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយការចរចាជាមួយក្រុមនយោបាយអភិររក្សនិយម ដែលស្និទ្ធនឹងយោធាថៃ ព្រមទាំងស្ថាប័នព្រះមហាក្សត្រ ទោសរបស់លោកថាក់ស៊ីន ត្រូវបានព្រះរាជាថៃសម្រាលពី១០ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ ជាងនេះទៀត លោកថាក់ស៊ីន ត្រូវបានគេយកទៅដាក់នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យនគរបាលថៃ ដោយអះអាងថាលោកមានវ័យចំណាស់ សុខភាពមិនមាំទាំ។ តែទីបំផុត នៅដើមខែកញ្ញា ឆ្នាំទៅម៉ិញ តុលាការកំពូលថ្ងៃ ក៏បានលុបចោលវិធានការនេះវិញ ដោយតម្រូវឲ្យគេយកលោកមកដាក់ឃុំ ក្នុងមន្ទីរឃុំឃាំងដូចទណ្ឌិតដ៏ទៃទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នមានអាយុ៧៦ឆ្នាំ លោកថាក់ស៊ីននៅតែបន្តមានប្រជាប្រិយភាព និងឥទ្ធិពលនៅលើឆាកនយោបាយថៃ។ ការដោះលែងឲ្យលោក ឃុំខ្លួននៅផ្ទះបែបនេះ កំពុងតែធ្វើឲ្យមានចម្ងល់ចោទសួរ ថាតើលោកមហាសេដ្ឋីរូបនេះ បានទទួលការអនុគ្រោះពិសេសអ្វីទៀតហើយ ហើយតាមរយៈការចរចាននយោបាយបែបណា។ សំណួរមួយទៀតនោះ គឺថាតើលោកថាក់ស៊ីន នឹងប្រលូកក្នុងនយោបាយវិញដែរឬទេ? ឆ្លើយទៅកាន់អ្នកកាសែតកាលពីថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន បានបង្ហើសំដីថាលោកចាស់ហើយ ភ្លេចភ្លាំងច្រើនណាស់ លោកលែងចងចាំអ្វីទៀតហើយ ព្រោះលោកមានជម្ងឺអាល់ហ្សៃម៉ឺ (Alzheimer)។ លោកស្រីភែថងថាន បុត្រីសំណព្វរបស់លោកថាក់ស៊ីនវិញ ដែលបានចូលទៅជួបឪពុកក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ បានថ្លែងប្រាប់អ្នកកាសែតថាក្នុងពេលជួបគ្នា លោកស្រីនិយាយតែពីរឿងក្រុមគ្រួសារផ្ទាល់ខ្លួនប៉ុណ្ណោះ មិនបាននិយាយអំពីបញ្ហានយោបាយឡើយ។ គួររំលឹកដែរថា លោកអានុធិន ឆានវីរៈគូន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ក៏ធ្លាប់ជាមនុស្សម្នាក់ស្និទ្ធស្នាលនឹងលោកថាក់ស៊ីនដែរ។ ជាមហាសេដ្ឋីដូចគ្នា លោកអានុធិន ឆានវីរៈគូន បានរៀនសូត្រពីរបៀបធ្វើនយោបាយរបស់លោកថាក់ស៊ីន។ តែទន្ទឹមនឹងនេះ លោកអានុធិនបានបន្តរក្សាចំណងសម្ព័ន្ធភាពជាមួយក្រុមអភិរក្សនិយម ក្រុមយោធាថៃដែលស្និទ្ធនឹងព្រះបរមរាជវាំង។ នេះគឺជាយុទ្ធសាស្ត្រ បែបសំយោគ ដែលបានអនុញ្ញាតឲ្យលោកអនុធិនឈរជើងរាំងមាំ។ កាលពីថ្ងៃទី៩ឧសភា លោកអានុធិន បានប្រាប់អ្នកកាសែតថា លោកនៅតែគោរពលោកថាក់ស៊ីន ព្រោះលោកធ្លាប់ធ្វើការក្រោមបង្គាប់អស់រយៈពេលជាង២០ឆ្នាំ។ លោកអានុធិនអះអាងថា ទំនាក់ទំនងរវាងលោកនិងលោកថាក់ស៊ីន គឺបន្តស្និទ្ធស្នាលដូចសមាជិកគ្រួសារតែមួយ។ យ៉ាងណាក៏ដោយ គេមិនជឿថា នៅពីក្រោយភាពស្និទ្ធស្នាលលក្ខណៈបុគ្គលរវាងលោកអានុធិន ជាមួយក្រុមគ្រួសារលោកថាក់ស៊ីននេះ គឺវាមិនពាក់ព័ន្ធដល់រឿងនយោបាយនោះ។ បក្សភឿថៃ និងបក្សភូមិចៃថៃ ធ្លាប់ចាប់ដៃគ្នាច្រើនដងរួចមកហើយ ដើម្បីរារាំងបក្សកាវក្លៃ (Move Forward)បក្សប្រឆាំងវ័យក្មេងដ៏មានប្រជាប្រិយភាព មិនឲ្យដឹកនាំរដ្ឋាភិបាលបាន។ ក្រោយត្រូវគេរំលាយចោល បក្សកាវក្លៃ បានកែប្រែឈ្មោះថ្មី ឈ្មោះថា បក្សប្រាឆាឈុន។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ជីវិតរបស់បក្សប្រាឆាឈុន ក៏កំពុងតែប្រឈមគ្រោះថ្នាក់សាជាថ្មី បន្ទាប់ពីមានពាក្យបណ្តឹងកាលពីចុងខែមេសា ទាមទារផ្តន្ទាទោសសមាជិកសភារបស់បក្សនេះចំនួន៤៤រូប ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ក្នុងចំណោមអ្នកដែលអាចត្រូវគេដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត គឺមានលោក ណាតថៈភុង រឿងបញ្ញាវុធ និងលោកស្រី ស្រីកាន់យ៉ាង តានសាគុណ ដែលអ្នកទាំង២នេះ គឺជាក្បាលម៉ាស៊ីនសំខាន់បំផុតរបស់បក្សប្រាឆាឈុន។ អ្នកវិភាគខ្លះ លើកឡើងថា បក្សភឿថៃមិនអាចក្លាយត្រឡប់មកជាបក្សដ៏សំខាន់ក្នុងឆាកនយោបាយថៃបានទេ ប្រសិនបើនៅតែមានបក្សប្រាឆាឈុន។ ដូច្នេះអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើន នៅពេលបក្សប្រាឆាឈុនដួលរលំ ឬត្រូវគេរំលាយចោល គឺបក្សភឿថៃរបស់គ្រួសារលោកថាក់ស៊ីននេះឯង។ តែយ៉ាងណាក៏ដោយ លោក វ៉ាន់វិចិត្រ ប៊ុនព្រង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Rainsit បានលើកឡើងថា លោកថាក់ស៊ីន មិនព្រមចូលនិវត្តន៍ ហើយនៅលូកដៃចេញមុខចាត់ចែងបក្សភឿថៃ នោះវាមិនមែនជារឿងល្អទេសម្រាប់បក្សនេះទៅថ្ងៃអនាគត៕
ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។ បន្ទាប់ពីទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងកាលពីចុងខែមេសា ប្រធានាធិបតីស៊ីបលោកនីកូស គ្រីស្តូឌូលីដបានប្រកាសថា នៅខែមិថុនាខាងមុខនេះ ស៊ីបនឹងចុះហត្ថលេខាជាមួយបារាំងលើកិច្ចព្រមព្រៀងយោធា ដែលនឹងអនុញ្ញាតឲ្យបារាំងបញ្ជូនកងទ័ពមកឈរជើងប្រចាំការលើប្រទេសកោះស៊ីប។ បើតាមប្រធានាធិបតីស៊ីប វត្តមានរបស់កងទ័ពបារាំងមានគោលដៅមនុស្សធម៌។ បារាំងបង្កើនការគាំទ្រយោធាចំពោះស៊ីប ដោយសន្យាបញ្ជូនទាហានរបស់ខ្លួននៅប្រចាំការនៅលើកោះស៊ីប។ ពោលគឺ នៅបន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលសំដៅមូលដ្ឋានទ័ពអង់គ្លេសនៅលើកោះស៊ីប ដើម្បីសងសឹកនឹងសង្រ្គាមវាយប្រហាររបស់អាមេរិក។ ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាលតួកគី វត្តមានកងទ័ពបារាំងនៅលើកោះស៊ីបមានគោលដៅផ្សេងក្រៅពីមនុស្សធម៌ រហូតធ្វើឲ្យតួកគីត្រូវតែទាញសញ្ញាអាសន្ន និងព្រមានពីភាពតានតឹង ការមើលមុខគ្នាមិនចំ រវាងបារាំង និងតួកគី ដែលជាសមាជិកនៅក្នុងអង្គការអូតង់ដូចគ្នា។ បើតាមការពន្យល់របស់សាស្រ្តាចារ្យSerhat Guvenc នៅសកលវិទ្យាល័យ Kadir Has ក្នុងក្រុងអ៊ីស្តង់ប៊ូល តួកគី និងបារាំងជាគូប្រជែងភូមិសាស្រ្តនយោបាយ។ ប្រទេសទាំងពីរប្រកួតប្រជែងឥទ្ធិពលគ្នាទាំងនៅទឹកដីអាហ្វ្រិក និងនៅតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ។ បារាំងនៅតែចាត់ទុកតួកគីថាជាប្រទេសដែលនៅតែចិញ្ចឹមចិត្តចង់បង្កើនអំណាច ពង្រីកឥទ្ធិពល តាមរយៈការប្រើនយោបាយវាតទីនិយមលើបណ្តាប្រទេសតូចៗ ដូចជាស៊ីបជាដើម។ ចំពោះសាស្តា្រចារ្យខាងលើ ការប្រមូលផ្តុំទាហានរបស់ប្រទេសមហាអំណាចច្រើនពេកនៅលើដែនដីកូនកោះដ៏តូចមួយ ដូចជាស៊ីបនឹងអាចបង្កជាហានិភ័យ ឈានទៅផ្ទុះសង្រ្គាមដាក់គ្នា ដោយគ្មានប្រយោជន៍។ អតីតអ្នកតំណាងទូតរបស់ស៊ីប ប្រចាំប្រទេសអង់គ្លេសវិញយល់ឃើញថា គឺវត្តមានទ័ពតួកគីដ៏ច្រើនសន្ធឹកនៅទឹកដីស៊ីបទៅវិញទេដែលបង្កគ្រោះថ្នាក់គំរាមកំហែងដល់សន្តិសុខជាតិរបស់ស៊ីប។ បើតាមអតីតឯកអគ្គរដ្ឋទូតរូបនេះ សព្វថ្ងៃនេះ តួកគីបានបញ្ជូនទ័ព ប្រមាណ៤ម៉ឺននាក់ឲ្យទៅប្រចាំការនៅភាគខាងជើងកោះស៊ីប។ តួកគីមានទ័ពរបស់ខ្លួនលើដែនដីកោះស៊ីប ចាប់តាំងពីតួកគីបានបញ្ជូនទ័ពទៅឈ្លានពានស៊ីបកាលពីឆ្នាំ ១៩៧៤ ដើម្បីឆ្លើយតបនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់ក្រុមទាហានស៊ីប គាំទ្រដោយប្រទេសក្រិក។ ជាង៥០ឆ្នាំមកនេះ ស៊ីប ដីកោះដ៏តូចនៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើតត្រូវពុះខ័ណ្ឌចែកជា២។ ភាគខាងត្បូងគ្រប់គ្រងដោយរដ្ឋាភិបាលក្រិកស៊ីបដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ចំណែកទឹកដីមួយផ្នែកតូចនៅខាងជើងគ្រប់គ្រងដោយរដ្ឋបាលតួកគីស៊ីប កាន់សាសនាអ៊ីស្លាម ដែលបានប្រកាសខ្លួនជាប្រទេសឯករាជ្យ ប៉ុន្តែ គ្មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។ មានតែតួកគីមួយប៉ុណ្ណោះដែលទទួលស្គាល់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋបាលតួកគីស៊ីបនៅភាគខាងជើងដែលធ្លាក់ខ្លួនក្រីក្រ ព្រោះតែការដាក់ទណ្ឌកម្មពីអន្តរជាតិ។ តួកគីចាត់ទុក ការដាក់សម្ពាធពីអន្តរជាតិ និងការគាំទ្រផ្នែកកងទ័ពពីសំណាក់ប្រទេសក្រិក និងបារាំងចំពោះរដ្ឋាភិបាលស៊ីបខាងត្បូង ថា ជាយុទ្ធសាស្រ្ត ឡោមព័ទ្ធចូលក្រសោបយកផលប្រយោជន៍របស់តួកគីនៅសមុទ្រមេឌីទែរ៉ាណេ។ តួកគីមិនសប្បាយចិត្តនឹងបារាំងទាល់តែសោះ ព្រោះថា បន្ទាប់ពីស៊ីប ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានធ្វើដំណើរទៅបញ្ជាក់ជំហរគាំទ្រផ្នែកយោធាដើម្បីការពារក្រិកពីការវាយប្រហារពីប្រទេសខាងក្រៅ។ ប្រទេសខាងក្រៅនោះគ្មាននរណាក្រៅពីតួកគី ដែលបានដំឡើងសំឡេងតឹងខ្លាំងជាមួយក្រិក ព្រោះតែជម្លោះតំបន់សមុទ្រដែលមានប្រភពថាមពលធម្មជាតិ។ ក្រៅពីបារាំង ទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអែលក៏តានតឹងខ្លាំងណាស់ដែរ។ ប្រទេសទាំងពីរនៅតែមើលឃើញគ្នាជាគូប្រជែងដែលអាចបង្កគ្រោះថ្នាក់ដាក់គ្នាទៅវិញ ទៅមក។ អ៊ីស្រាអែលបានចូលទៅជិតស្និទ្ធនឹងរដ្ឋាភិបាលស៊ីបខាងត្បូង និងប្រទេសក្រិកដែលជាគូប្រជែងដណ្តើមធនធានក្រោមសមុទ្រជាមួយតួកគី។ តួកគីបារម្ភខា្លចថា សម្ព័ន្ធយោធានឹងជួយឲ្យស៊ីប និងក្រិកមានសមត្ថភាពចូលទៅគ្រប់គ្រងដែនដីខាងជើងស៊ីប ដែលសព្វថ្ងៃកំពុងស្ថិតក្រោមឥទ្ធិពលរបស់តួកគី។ បាត់បង់ដែនដីស៊ីបខាងជើង និងមិនអាចចូលទៅមេឌីទែរ៉ាណេខាងកើត នោះតួកគីនឹងត្រូវបាត់បង់ដែនទឹកសមុទ្រ លែងអាចប្រជែងដណ្តើមអណ្តូងប្រេង ឧស្ម័ន នៅក្នុងតំបន់ជាប់ជម្លោះជាមួយក្រិក។ នេះជាគ្រោះថ្នាក់ធំមួយចំពោះតួកគី។ តួកគីកាន់តែនៅមិនស្រណុកទៅទៀត ព្រោះថា នៅខែមិថុនាដដែល ក្រិក ស៊ីប និងអ៊ីស្រាអែល នឹងបើកជំនួបកំពូលជាមួយអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តោតលើបញ្ហាថាមពល និងយុទ្ធសាស្រ្តសន្តិសុខក្នុងតំបន់។ លោកOzgur Unluhisarcikliប្រធានការិយាល័យមូលនិធិអាល្លឺម៉ង់នៅតួកគីបានព្រមានថាគោលដៅដាក់តួកគីឲ្យនៅឯកោ នឹងអាចធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេតានតឹងសាជាថ្មី។ តួកគីអាចក្រពុលមុខ និងបញ្ជូនទាហាន ដ្រូន យន្តហោះចម្បាំងកាន់តែច្រើនទៅមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងជើងស៊ីប។ មួយវិញទៀត បើតាមជំនាញខាងលើ ក្នុងកាលៈទេសៈដែលអូតង់កំពុងប្រឈមនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅទឹកដីអឺរ៉ុប សម្ព័ន្ធមិត្តរបស់អូតង់មិនគួរទៅបើកមុខដំបៅសង្រ្គាមមួយកន្លែងទៀតនៅសមុទ្រមេឌីទែរ៉ាណេនោះទេ។ ម្យ៉ាង ការផ្ទុះសង្រ្គាមនឹងគ្នារវាងប្រទេសសមាជិកអូតង់ដូចគ្នា ដូចជា ក្រិក តួកគី បារាំង នឹងមិនធ្វើឲ្
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។ នៅក្នុងបរិបទនៃវិបត្តិប្រេងឥន្ធនៈពិភពលោក បង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ស្រាប់តែអេមីរ៉ាតអារ៉ាប់រួម បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានប្រកាសចាកចេញពី អង្គការក្រុមប្រទេសផលិតប្រេង ហៅកាតថា OPEP ឬ OPEC។ ចាប់ពីថ្ងៃទី១ឧសភា អេមីរ៉ាតអារ៉ាប់រួម លែងជាសមាជិករបស់OPEP ទៀតហើយ។ ការចាកចេញនេះ បានបង្កឲ្យមានការចោទសួរជាច្រើន ទាក់ទិននឹងមូលហេតុ។ គួរកត់សំគាល់ថា ជាច្រើនខែមកហើយ ដែលគេដឹងថា អេមីរ៉ាតអារ៉ាប់រួម មានបញ្ហាថ្នាំងថ្នាក់ចិត្តជាមួយអារ៉ាប៊ីសាអូឌីត ប្រទេសផលិតប្រេងដ៏ធំបំផុតនៅតំបន់នេះ។ ផ្អែកតាមការសង្ស័យខ្លះ បញ្ហារកាំរកូសរវាងប្រទេសអារ៉ាប់ផលិតប្រេងទាំង២នេះ គឺអាចមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមនៅយេម៉ែន និងសង្គ្រាមនៅស៊ូដង់ផង។ យ៉ាងណាក៏ដោយ ថ្ងៃចន្ទទី៤ឧសភា លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងជាអគ្គនាយកក្រុមហ៊ុនជាតិប្រេងកាតអេមីរ៉ាតអារ៉ាប់រួម បានចេញមុខអះអាងថា ការចាកចេញពីOPEP របស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិទាំងស្រុង។ ពោលគឺវាមិនមែនជាការចាកចេញ ដើម្បីបញ្ជាក់ការជំទាស់ ឬប្រឆាំងទៅនឹងប្រទេសណាមួយឡើយ។ មន្ត្រីអេមីរ៉ាតរូបនេះ បានគូសបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម មានបំណងពង្រឹងយុទ្ធសាស្ត្រ កម្មវត្ថុយូរអង្វែង ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចនិងឧស្សាហកម្ម ធ្វើឲ្យខ្លួនអាចមានភាពធន់រឹងមាំល្អ។ ដូច្នេះ ការចាកចេញពីOPEP នឹងបើកផ្លូវឲ្យអេមីរ៉ាតអារ៉ាប់រួម លែងជាប់ចំណងកាតព្វកិច្ច ហើយមានសមត្ថភាពអភិវឌ្ឍន៍ ទៅតាមអ្វីដែលខ្លួនចង់បានដោយឯករាជ្យ។ សូមរំលឹកថា អង្គការក្រុមប្រទេសផលិតប្រេង OPEP ដែលបច្ចុប្បន្ននៅសល់សមាជិកត្រឹម១២ប្រទេសត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០។ នៅឆ្នាំ២០១៦ OPEP បានសហការបង្កើតសម្ព័ន្ធភាពជាមួយប្រទេសផលិតប្រេង១០ទៀត មានឈ្មោះថា OPEP+។ កម្មវត្ថុរបស់ OPEP និង OPEP+ គឺដើម្បីស្វែងរកការស្រុះស្រួលគ្នា កំណត់បរិមាណផលិតប្រេងឆៅ ដើម្បីទប់ស្តុកកុំឲ្យចាល់ ហើយអាចទប់តម្លៃប្រេងកុំឲ្យធ្លាក់ចុះថោក។ ចូលជាសមាជិក OPEP នៅឆ្នាំ១៩៦៧ អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសផលិតប្រេងបរិមាណច្រើនជាងគេលំដាប់ទី៤។ ជាងនេះទៀត ប្រទេសនេះនៅមានសល់សក្តានុពលផលិតច្រើនទៀត។ ការចាកចេញពី OPEP របស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានអ្នកជំនាញសំឡឹងឃើញថា វាបង្កឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងដល់អង្គការនេះ ខ្លាំងលើសកាលពីពេលដែលប្រទេសកាតា និងអង់ហ្គោឡាបានចាកចេញ។ គួរបញ្ជាក់ដែរថា ពេលសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងនៅចុងខែកុម្ភៈ អេមីរ៉ាតអារ៉ាប់រួម ជាប្រទេសដែលបានរងគ្រោះច្រើនជាងគេ ដោយគ្រាប់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់។ អ្នកជំនាញបានលើកឡើងថា អេមីរ៉ាត់អារ៉ាប់រួម ចង់បំរាស់ខ្លួនចេញពីកាតព្វកិច្ចគោរពកូតា របស់OPEP នៅពេលចប់សង្គ្រាមនេះ ដើម្បីអាចផលិតប្រេងឲ្យបានច្រើនបំផុត។ កូតាបច្ចុប្បន្នតម្រូវឲ្យប្រទេសនេះផលិតប្រេងមួយថ្ងៃ មិនឲ្យលើស៣,៥លានធុងបារីល។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនជាតិប្រេងកាតអេមីរ៉ាត ហៅកាត់ថា Adnoc បានចំណាយប្រាក់វិនិយោគយ៉ាងច្រើនសន្ធឹក ដើម្បីសម្រេចកម្មវត្ថុផលិតឲ្យបានដល់ ៥លានធុងបារីលក្នុងមួយថ្ងៃ នៅរវាងឆ្នាំ២០២៧។ ទំហំផលិតច្រើនសន្ធឹកនេះ នឹងផ្តល់ចំណូលជាតិឲ្យបានកាន់តៃច្រើន ។ ប្រាក់ចំណូលនេះ អេមីរ៉ាតអារ៉ាប់រួមនឹងយកទៅចំណាយវិនិយោគ ពង្រីកសក្តានុពលសេដ្ឋកិច្ចលើវិស័យផ្សេងទៀតក្រៅពីប្រេងកាត ហើយជាពិសេសនោះ គឺយកទៅចំណាយលើវិស័យឧស្សាហកម្មគ្រឿងសព្វាវុធការពារសន្តិសុខ។ យ៉ាងណាមិញ លោក Fayçal al-Bannaï អគ្គនាយកក្រុមហ៊ុនឧស្សាហកម្មសព្វាវុធ EDGE Group បានលើកឡើងថា បរិបទសង្គ្រាមនៅអ៊ីរ៉ង់បានជំរុញឲ្យអេមីរ៉ាតអារ៉ាប់រួម ត្រូវតែអាចការពារផ្លូវអាកាសដោយខ្លួនឯង តាមរយៈការផលិតប្រព័ន្ធរ៉ាដាប្រឆាំងដ្រូន ដ៏មានប្រសិទ្ធភាព។ លោកម្នាក់នេះ អះអាងថា បច្ចុប្បន្ននេះអេមីរ៉ាតអារ៉ាប់រួម មានស្វ័យភាពហើយក្នុងវិស័យនេះ ព្រោះថា៨៥%នៃដ្រូនដែលអ៊ីរ៉ង់បញ្ជូនមក ត្រូវបានប្រព័ន្ធរ៉ាដាផលិតក្នុងស្រុករបស់អាមីរ៉ាតអារ៉ាប់រួម ចាប់ស្ទាក់កម្ទេចបានដោយជោគជ័យ។ អគ្គនាយក EDGE Group អះអាងទៀតថា ប៉ុន្មានឆ្នាំទៅមុខទៀត អេមីរ៉ាតអារ៉ាប់រួម មានមហិច្ឆតាចង់ផលិតប្រព័ន្ធបច្ចេកវិទ្យា និងសព្វាវុធការពារផ្លូវអាកាសទាំងស្រុង ក្នុងស្រុកខ្លួនឯង៕
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។ ជាមហាសេដ្ឋីប្រេង ប៉ុន្តែ គ្មានអំណាច គ្មានកម្លាំងយោធា ដើម្បីការពារខ្លួនពីគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ រឹតតែអាក្រក់ និងសោកសង្រេងជាងនោះទៀត គឺប្រទេសអ្នកមាននៅឈូងសមុទ្រពែក្ស ទាំងនោះគ្មានសិទ្ធិ គ្មានសំឡេង គ្មានគេអញ្ជើញឲ្យចូលរួមនៅក្នុងការចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ នោះបើទោះបីជាពួកគេរងគ្រោះ បាត់បង់ប្រយោជន៍សេដ្ឋកិច្ច ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រោះតែគ្រាប់មីស៊ីល និងដ្រូន នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក។ គ្មានសិទ្ធិលើកដៃនិយាយ ប្រទេសមហាសេដ្ឋីប្រេងបារម្ភខ្លាចខ្លាំងបំផុត គឺរាល់ការសម្រេចចិត្តនានានៅក្នុងការចរចាអ៊ីរ៉ង់ សហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានសួរសុំយោបល់ ឬគិតគូរដល់ផលប្រយោជន៍របស់ប្រទេសនៅឈូងសមុទ្រ ដែលកំពុងជាប់គាំងទាំងសេដ្ឋកិច្ច និងសន្តិសុខ ព្រោះតែសង្រ្គាមអាមេរិកវាយប្រហារលើអ៊ីរ៉ង់។ មានរឿងពីរដែលធ្វើឲ្យក្រុមប្រទេសនៅឈូងសមុទ្រពែក្សនៅមិនស្រណុក នៅពេលឃើញលោកត្រាំចង់ចរចាបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ ទី១ គេបារម្ភខ្លាចថា ការចរចារបស់អាមេរិកផ្តោតច្រើនតែទៅលើកម្មវិធីនុយក្លេអ៊ែរយោធារបស់អ៊ីរ៉ង់ ហើយភ្លេចមិនដាក់សម្ពាធលើអ៊ីរ៉ង់ ក្នុងសំណុំរឿងសព្វាវុធមីស៊ីលដ្រូន។ រអិលខ្លួនក្នុងសង្រ្គាមវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ព្រោះតែបានផ្តល់ទីតាំងជាមូលដ្ឋានទ័ពរបស់អាមេរិក ក្រុមប្រទេសឈូងសមុទ្រពែក្សបានរងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងសង្រ្គាមជាង៦សប្តាហ៍។ ដូច្នេះ ពួកគេចាប់អារម្មណ៍ចង់បានជាងគេ គឺការដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធនៅក្នុងតំបន់ដែលគាំទ្រអ៊ីរ៉ង់ និងបញ្ហាមីស៊ីល ដូចជា ការដាក់ទណ្ឌកម្ម ឬរឹតបន្តឹងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាដើម។ ទី២ គេខ្លាចថា អាមេរិករបស់លោកដូណាល់ ត្រាំនឹងចរចា សុខចិត្តយល់ព្រមឲ្យអ៊ីរ៉ង់មានសិទ្ធិចូលទៅគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បីបញ្ចប់សង្រ្គាម និងឈានទៅស្តារឡើងវិញ ស្ថិរភាពសេដ្ឋកិច្ចសកល។ នៅត្រង់ចំណុចនេះ ប្រទេសមហាសេដ្ឋីប្រេង ដូចជាអារ៉ាប៊ី សាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់បារម្ភខ្លាចថា បើសិនអ៊ីរ៉ង់បានសិទ្ធិគ្រប់គ្រងច្រកសមុទ្រអកមូហ្សផ្តាច់មុខ នោះអ៊ីរ៉ង់នឹងរឹតតែបានដៃ ធ្វើផ្គរធ្វើភ្លៀង ដើម្បីកម្រិតបរិមាណផលិតប្រេងរបស់ប្រទេសដទៃដែលជាគូប្រជែងរបស់អ៊ីរ៉ង់។ ប្រទេសនៅក្នុងឈូងសមុទ្រពែក្សរឹតតែបារម្ភខ្លាំងទៅទៀត នៅពេលលឺលោកត្រាំ ពន្លយថា អាមេរិកនិងអ៊ីរ៉ង់អាចចាប់ដៃសហការគ្នាគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បីត្រួតពិនិត្យ ទារថ្លៃពីកប៉ាល់ដែលចេញចូលទៅក្នុងឈូងសមុទ្រពែក្ស។ បើសិនសំដីរបស់លោកត្រាំក្លាយជារឿងពិត នោះវាមានន័យទៅច្របាច់ក ដាក់សម្ពាធមួយជាន់ទៀតលើក្រុមប្រទេសមហាសេដ្ឋីប្រេង ដែលខាតបង់ ខូចខាតក្រាសក្រែលរួចទៅហើយ ព្រោះតែសង្រ្គាមអ៊ីរ៉ង់រាលដាលឆាបឆេះទៅជាសង្រ្គាមនៅដើមបូព៌ា។ សង្រ្គាមអ៊ីរ៉ង់បញ្ឆេះដោយអាមេរិក និងអ៊ីស្រាអែលបានធ្វើឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្សភ្លឺភ្នែក ស្គាល់ច្បាស់អាមេរិក និងអ៊ីរ៉ង់។ ទី១ គេមិនអាចមើលស្រាលអ៊ីរ៉ង់។ ទី២ អាមេរិកដែលជាសម្ព័ន្ធមិត្ត ធ្លាប់ចុះកិច្ចព្រមព្រៀងយោធា និងសន្យាការធានាការពារសន្តិសុខឲ្យសម្ព័ន្ធមិត្តអារ៉ាប់ បែរជាសម្រេចចិត្តធ្វើសង្រ្គាមច្បាំងនឹងអ៊ីរ៉ង់ ដោយគ្មានសាកសួរយោបល់ ឬបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់ ទៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ លោកMohammed Baharron អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយសាធារណៈនៅទីក្រុងឌូបៃ និយាយថា សង្រ្គាមអ៊ីរ៉ង់ជាមេរៀនសំខាន់មួយដែលធ្វើឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្សដឹងថា ជាការពិត អាមេរិកមានសមត្ថភាពយោធាខ្លាំងជាងគេឯង ដោយអាចជួយការពារផ្ទៃមេឃរបស់ប្រទេសនៅក្នុងតំបន់ពីការគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ ប៉ុន្តែ ភាពទ័លច្រករបស់អាមេរិក ដោយមិនអាចវាយបំបែកឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅច្រកសមុទ្រ ក៏ឆ្លុះបញ្ចាំងឲ្យឃើញដែរថា យោធាអាមេរិកនៅមានចំណុចខ្សោយខ្លះដែរ។ ដូច្នេះ ចង់ ឬមិនចង់ មេរៀនដែលគេត្រូវចងចាំពីសង្រ្គាមនៅអ៊ីរ៉ង់លើកនេះ គឺ គេត្រូវកាត់បន្ថយការពឹងផ្អែកទៅលើមហាអំណាចតែមួយ។ អំណើះតទៅ ត្រូវមានប្រទេសមហាអំណាចច្រើន ជាខ្នងបង្អែក ទើបធានាថា សន្តិសុខ ផលប្រយោជន៍របស់ក្រុមប្រទេស នៅឈូងសមុទ្រពែក្ស ត្រូវគេគិតគូរ យកចិត្តទុកដាក់និងឲ្យតម្លៃ។ ចំណុចនេះ សំខាន់ណាស់ ព្រោះថា សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាអ្វីដែលប្រទេសមហាសេដ្ឋីប្រេង ត្រូវការចាំបាច់បំផុតដើម្បីជំរុញសេដ្ឋកិច្ច វឌ្ឍនភាពជាតិ៕
នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មានតម្លៃដូចជាបូរណភាពដែនដីមួយដែរសម្រាប់អ៊ីរ៉ង់ និងជាប្រធានបទដែលធ្លាប់ខ្ទាស់កិច្ចចរចាអស់ជាច្រើនឆ្នាំមកហើយ។ តើគេអាចមានជម្រើសអ្វីខ្លះ ក្នុងដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បីឱ្យអ៊ីរ៉ង់អាចទទួលយកបាន? នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក បានចេញសេចក្តីប្រកាសច្រើនណាស់ ថាជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ហើយ។ ចំណុចខ្ទាស់សំខាន់ៗត្រូវបានដោះស្រាយរួច ជាពិសេសចំណុចទាក់ទងនឹងនុយក្លេអ៊ែរ ដែលជាស្នូលនៃជម្លោះរវាងប្រទេសទាំងពីរតាំងពីយូរយារមក។ បើតាមលោកត្រាំ អ៊ីរ៉ង់ព្រមផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចឱ្យសហរដ្ឋអាមេរិកទៀតផង។ អាមេរិកនឹងយកចបជីកយក្សទៅឆ្កឹះយកលម្អងអ៊ុយរ៉ានីញ៉ូមទាំងអស់ពីអ៊ីរ៉ង់ ដោយគ្មានបង់ប្រាក់មួយរៀលទេ។ ពាក្យថាលម្អងអ៊ុយរ៉ានីញ៉ូម សម្រាប់លោកត្រាំ គឺចង់សំដៅលើសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរួច ដែលទុកនៅក្នុងឃ្លាំងស្តុក។ ប៉ុន្តែដោយជាក់ស្តែង គេមិនអាចយកចបទៅជីកដឹកសារធាតុអ៊ុយរ៉ានីញ៉ូមពីអ៊ីរ៉ង់ដោយស្រួលៗ ដូចសំដីថាលោកត្រាំឡើយ។ ហើយអ៊ីរ៉ង់ក៏បានបដិសេធទៀតថាគ្មានការយល់ព្រមបែបនេះទេ។ សារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរួច មិនអាចផ្ទេរចេញពីទឹកដីអ៊ីរ៉ង់ជាដាច់ខាត។ អ៊ុយរ៉ានីញ៉ូមនិងទឹកដីអ៊ីរ៉ង់ជាវត្ថុសក្តិសិទ្ធ។ ជាបញ្ហាដ៏សំខាន់បំផុតសម្រាប់អ៊ីរ៉ង់។ នេះបើតាមពាក្យអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។ នៅថ្ងៃអាទិត្យទី១៩មេសានេះ ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថែមទៀតលោកត្រាំមិនអាចកំណត់សិទ្ធិអ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរបានទេ។ អ៊ីរ៉ង់គ្មានមហិច្ឆតាផលិតគ្រាប់បែកនុយក្លេអ៊ែរទេ តែអ៊ីរ៉ង់ចាំបាច់ត្រូវការពារសិទ្ធិមាននុយក្លេអ៊ែរស៊ីវិល។ នេះបើតាមប្រសាសន៍របស់លោកប្រធានាធិបតីអ៊ីរ៉ង់ដដែល។ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់រងការខូចខាតជាដំណំដោយសង្គ្រាម១២ថ្ងៃ កាលពីខែមិថុនា២០២៥ និងដោយការប្រតិបត្តិការអាមេរិកអ៊ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍មកនេះ។ ប៉ុន្តែបើតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ អ៊ីរ៉ង់នៅមានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនបាន ៦០% (បើដល់៩០%នឹងអាចផលិតគ្រាប់បែកបរមាណូបាន) ចំនួនជាង៤៤០គីឡូក្រាម គិតត្រឹមខែមិថុនា២០២៥ ស្តុកទុកនៅបីកន្លែងគឺ Fordo, Natanz et Ispahan ព្រមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់បាន២០% ចំនួន១៨០គីឡូក្រាម និងជាង៦តោន អ៊ុយរ៉ានីញ៉ូមចម្រើនបាន៥%។ តែពេលនេះគេមិនដឹងអំពីបរិមាណពិតប្រាកដនៃអ៊ុយរ៉ានីញ៉ូមក្នុងស្តុកទេ។ ទន្ទេញពីសិទ្ធិនៃការចម្រើនធាតុអ៊ុយរ៉ានីញ៉ូមជាប្រយោជន៍ស៊ីវិល អ៊ីរ៉ង់មិនអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចូលទៅពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែររងការខូចខាតនោះទេ។ គ្រាន់តែថានៅក្នុងការចរចាលើកនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌស្វែងរកសន្តិភាព។ ដូច្នេះវាជារឿងធម្មតាដែលត្រូវក្តោបប្រធានបទច្រើន ក្តោបទាំងបញ្ហាអ៊ុយរ៉ានីញូមនេះផង។ ប្រសិនបើភាគីទាំងពីររកឃើញកិច្ចព្រមព្រៀងមែន នោះគេអាចនឹងមានសំណើច្រើនទាក់ទងការផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់។ ទីមួយ គឺការផ្ទេរស្តុកអ៊ុយរ៉ានីញ៉ូមចម្រើនធាតុហើយទៅកាន់ប្រទេសទីបី ដូចជារុស្ស៊ី អាមេរិក ឬប៉ាគីស្ថាន។ ប្រទេសនុយក្លេអ៊ែរទាំងបី មានរចនាសម្ព័ន្ធ និងសមត្ថភាពបច្ចេកទេសទទួលស្តុកអ៊ុយរ៉ានីញ៉ូមចម្រើនធាតុហើយដោយសុវត្ថិភាពបាន។ អ៊ីរ៉ង់ ធ្លាប់ផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រើនធាតុហើយមួយភាគទៅរុស្ស៊ី ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ដែលលោកត្រាំរិះគន់និងបានដកខ្លួនចេញជាឯកតោភាគីនៅឆ្នាំ២០១៨។ ដូច្នេះជម្រើសផ្ទេរទៅរុស្ស៊ីប្រហែលមិនត្រូវបានយកមកប្រើទៀតទេ ព្រោះបរិមាណអ៊ុយរ៉ានីញ៉ូមចម្រើនហើយពេលនេះខ្ពស់ខ្លាំងជាងមុនច្រើនផង ទំនាក់ទំនងអាមេរិករុស្ស៊ីក៏មិនល្អដូចពេលមុនផង។ នេះបើតាមទស្សនៈរបស់អ្នកស្រាវជ្រាវបារាំង Héloïse Fayet។ នៅតែអាមេរិកនិងប៉ាគីស្ថាន ឬនៅអ៊ីរ៉ង់ខ្លួនឯងដែលជាជម្រើសទីពីរ។ ជម្រើសនេះ គឺការរំលាយស្តុកអ៊ុយរ៉ានីញ៉ូម នៅក្នុងផ្ទៃប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្តង។ បារាំងយល់ថាដំណើរការរំលាយស្តុកអ៊ុយរ៉ានីញ៉ូមត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូ AIEA ដោយបញ្ជូនអធិការកិច្ចជាច្រើនរូបទៅអ៊ីរ៉ង់ផង និងដើម្បីតម្លាភាពផង។ ការរំលាយស្តុកធ្វើជាសំខាន់លើអ៊ុយរ៉ានីញ៉ូមចម្រើនធាតុ៦០% និង២០% ដោយអាចជាការលាយល្បាយអ៊ុយរ៉ានីញ៉ូមធម្មជាតិ ដើម្បីបញ្ចុះការចម្រើនធាតុមកក្រោម៥%។ ត្រឹម៥%ជាកំរិតគ្មានគ្រោះថ្នាក់តាមផ្លូវយោធា តែអាចជាប្រយោជន៍សម្រាប់ទាញថាមពលដើរដោយម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ។ ប៉ុន្តែតើអាមេរិកព្រមឱ្យអ៊ីរ៉ង់រំលាយស្តុកបែបនេះ ឬទេ? នេះជាបន្ទាត់ក្រហមដែលអាមេរិកក៏ដូចជាអ៊ីរ៉ង់បានដាក់ជាលក្ខខណ្ឌមិនឱ្យរំលងដូចគ្នា ៖ អាមេរិកត្រូវការឱ្យគ្មានសកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូមសោះ នៅលើទឹកដីអ៊ីរ៉ង់។ ឯអ៊ីរ៉ង់ ដាច់ខាតមិនបញ្ឈប់កម្មវត្ថុនុយក្លេអ៊ែរស៊ីវិលនេះទេ។ ដូច្នេះការចរចាអាចនៅវែងឆ្ងាយទៀតណាស់៕
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់? ដោយបញ្ចុះបញ្ចូលឲ្យភាគីជម្លោះ អាមេរិក និងអ៊ីរ៉ង់យល់ព្រមឈប់ប្រយុទ្ធគ្នា រយៈពេល២សប្តាហ៍ និងចូលខ្លួនជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដើម្បីចរចាឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅដើមបូព៌ា ប៉ាគីស្ថានបានបង្ហាញឲ្យគេឃើញពីតួនាទីដ៏សំខាន់ និងសមត្ថភាពមិនប្រកែកបានរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ តាំងពីដំបូងទីនៃសង្រ្គាមប្រយុទ្ធគ្នារវាងអាមេរិក អ៊ីរ៉ង់ ប៉ាគីស្ថានបានសុំខ្លួនធ្វើជាអន្តរការី ជួយសម្របសម្រួលឲ្យភាគីជម្លោះបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ សូម្បីតែនៅថ្ងៃអង្គារទី ៧មេសា ថ្ងៃចប់ឱសានវាទរបស់លោកត្រាំ ដែលសន្យាវាយកម្ទេចអរិយធម៌របស់អ៊ីរ៉ង់ឲ្យរលាយសាបសូន្យ បើសិនអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រអកមូហ្ស ប៉ាគីស្ថានបានធ្វើយុទ្ធនាការការទូត ដើម្បីបញ្ចុះបញ្ចូលគ្រប់ភាគី រហូតដល់នាទីចុងក្រោយ។ ជាក់ស្តែង នៅតែ ៩០នាទីមុនចប់ឱសានវាទរបស់លោកត្រាំ ប៉ាគីស្ថានបានសម្រេចជោគជ័យ តាំងប្រផិតប្រផើយ ដោយបានបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់យល់ព្រមធ្វើបទឈប់បាញ់បណ្តោះអាសន្ន បានខ្នះខ្នែង ប្រឹងប្រែងរហូតដល់ទីបញ្ចប់។ ទោះបទឈប់បាញ់អាមេរិក និងអ៊ីរ៉ង់ផុយស្រួយ និងអាចដួលរលំគ្រប់ពេលវេលា ព្រោះភាគីជម្លោះទាំងពីរនៅតែបន្តឆ្លើយឆ្លងសំដីគំរាមគ្នាទៅវិញទៅមក តែវត្តមានរបស់គណៈប្រតិភូអាមេរិក និងអ្នកតំណាងអ៊ីរ៉ង់នៅរដ្ឋធានី អ៊ីស្លាម៉ាបាដជាជោគជ័យគួរឲ្យកត់សំគាល់មួយរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថានអាចសម្រេចបាននូវបេសកកម្មមួយដ៏ស្មុគស្មាញ ដែលគេគិតថា ប៉ាគីស្ថានមិនងាយនឹងធ្វើបាន។ ដូច្នេះ មានកត្តាអ្វីខ្លះដែលធ្វើឲ្យប៉ាគីស្ថានអាចសម្រេចការងារដ៏លំបាកមួយនេះ? ប្រៀបធៀបនឹងតួកគី អូម៉ង់ ដែលធ្លាប់ស្នើសុំចូលខ្លួនជាអន្តរការី ប៉ាគីស្ថានមានលក្ខណៈសម្បត្តិល្អជាងគេ ព្រោះតែជំហរអព្យាក្រឹត្យរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថានចុះសម្រុងជាមួយគ្រប់ភាគីជម្លោះ ទាំងអាមេរិក និងអ៊ីរ៉ង់។ ចំពោះអ៊ីរ៉ង់ ប៉ាគីស្ថានជាប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាប្រវែងជាង៩០០គីឡូម៉ែត្រ។ ប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នាយ៉ាងស៊ីជម្រៅ ទាំងផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ និងសាសនា។ អ៊ីរ៉ង់ជាប្រទេសដំបូងគេដែលបានប្រកាសទទួលស្គាល់ប៉ាគីស្ថាននៅក្រោយប្រកាសឯករាជ្យនៅឆ្នាំ១៩៤៧។ ដូចគ្នាដែរ ប៉ាគីស្ថានបានចេញមុខទទួលស្គាល់របបអ៊ីស្លាមអ៊ីរ៉ង់ នៅក្រោយបដិវត្តន៍ផ្តួលរំលំរាជានិយមនៅអ៊ីរ៉ង់នៅឆ្នាំ ១៩៧៩។ ក្រៅតែពីជាអតិថិជនទិញប្រេងសំខាន់មួយរបស់អ៊ីរ៉ង់ ប៉ាគីស្ថានជាប្រទេសទី២បន្ទាប់ពីអ៊ីរ៉ង់ ដែលមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊្ហីអ៊ីត រស់នៅច្រើនជាងគេ។ ម្យ៉ាង ស្ថានទូតប៉ាគីស្ថាននៅវ៉ាស៊ីនតោនក៏ដើរតួជាអ្នកតំណាងប្រយោជន៍ឲ្យអ៊ីរ៉ង់ដែរ ព្រោះថា ទាំងអាមេរិក និងអ៊ីរ៉ង់គ្មានស្ថានទូតរវាងគ្នា ចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ចំណុចចុងក្រោយដែលធ្វើឲ្យអ៊ីរ៉ង់កាន់តែជឿទុកចិត្តលើទំនាក់ទំនង ជិតស្និទ្ធរបស់ប៉ាគីស្ថាន គឺ ការផ្ទុះបាតុកម្មរបស់ប្រជាជនប៉ាគីស្ថានប្រឆាំងនឹងអាមេរិក នៅបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបាញ់សម្លាប់ប្រមុខសាសនាអ៊ីរ៉ង់ លោកអាលី ខាមេណី កាលពីចុងខែ កុម្ភៈ។ បន្ថែមពីលើទំនាក់ទំនងជិតស្និទ្ធផ្ទាល់ខ្លួនជាមួយអ៊ីរ៉ង់ ប៉ាគីស្ថានអាចបញ្ចុះបញ្ចូលឲ្យអ៊ីរ៉ង់ទទួលបទឈប់បាញ់ និងយល់ព្រមចូលតុចរចាជាមួយអាមេរិក ក៏មកពីមានជំនួយ អន្តរាគមន៍របស់ចិនដែលជាអតិថិជនទិញប្រេងធំជាងគេរបស់អ៊ីរ៉ង់ ហើយក៏ជាមិត្តលក់អាវុធឲ្យប៉ាគីស្ថាន។ នៅខែមីនាកន្លងទៅ នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានធ្វើដំណើរទៅប៉េកាំងដើម្បីស្វែងរកការគាំទ្រ និងការធានាពីចិន ទៅតាមការទាមទារចង់បានរបស់អ៊ីរ៉ង់។ ចិនក៏បានចេញមុខប្រកាសគាំទ្រតួនាទីប៉ាគីស្ថាន ក្នុងនាមជាអ្នកសម្របសម្រួលក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក។ ក្រៅពីចិន ប៉ាគីស្ថានបានស្វែងរកការគាំទ្រពីអារ៉ាប៊ី សាអូឌីតមួយទៀត ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់អាមេរិក។ ធ្លាក់ខ្លួនរងគ្រោះព្រោះតែការវាយប្រហាររបស់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដីរបស់ខ្លួន អារ៉ាប៊ី សាអូឌីត បានចូលរួមជាមួយ ចិន តួកគី អេហ្ស៊ីប និងកាតាដែលជាមិត្តរបស់អ៊ីរ៉ង់ ដើម្បីលើកស្ទួយប៉ាគីស្ថានឲ្យធ្វើជាអន្តរការី ជួយសម្របសម្រួលឲ្យអាមេរិក និងអ៊ីរ៉ង់ចូលតុចរចា។ ក្រៅពីមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ រហូតដល់អ៊ីរ៉ង់ទុកចិត្ត ជឿតាមការបញ្ចុះបញ្ចូលឲ្យសុខចិត្តទទួលយកបទឈប់បាញ់ជាមួយអាមេរិក ប៉ាគីស្ថានក៏ជាមិត្ត និងមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ ទោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាប់ឡើងចុះ កាលពីអតីតកាល ជាពិសេសនៅពេលអាមេរិកចោទប្រកាន់អ៊ីស្លាម៉ាបាដលាក់មេភេរវនិយម អាល់កៃដា ប៉ាគីស្ថានក្រោមអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Shehbah Sharif បានខិតចូលទៅជិតស្និទ្ធនឹងអាមេរិកសាជាថ្មី។ កាលពីពេលថ្មីៗ នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានធ្វើដំណើរទៅវ៉ាស៊ីនតោន
ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក? ចាប់តាំងពីអាមេរិកប្រើកម្លាំងយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅតែពីដើរតាមខ្សែបន្ទាត់ ខ្សែញាក់របស់អាមេរិក។ បន្ទាប់ពីកែប្រែប្រព័ន្ធគតិយុត្តិដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅវិនិយោគលើថាមពលប្រេងវ៉េណេស៊ុយអេឡា កែទម្រង់ប្រព័ន្ធតុលាការ និងដោះលែងអ្នកទោសនយោបាយតាមការចង់បានរបស់វ៉ាស៊ីនតោន ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើកំណែទម្រង់ដ៏សំខាន់មួយទៀត នោះគឺការផ្លាស់ប្តូរក្បាលម៉ាស៊ីនកងទ័ព មេដឹកនាំយោធាដ៏មានឥទ្ធិពល និងមានអំណាចខ្លាំងនៅវ៉េណេស៊ុយអេឡា។ ក្រៅផ្លាស់ប្តូរមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំយោធានៅគ្រប់តំបន់ ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បានដកលោកVladimir Padrino ពីតំណែងរដ្ឋមន្រ្តីការពារជាតិ។ លោកVladimir Padrino កាន់តំណែងជាប្រមុខការពារជាតិវ៉េណេស៊ុយអេឡា នៅ១២ឆ្នាំមកនេះ និងជាមនុស្សស្មោះស្ម័គ្រនឹងប្រធានាធិបតីម៉ាឌូរ៉ូ (កំពុងជាប់ជាចំណាប់ខ្មាំងរបស់វ៉ាស៊ីនតោន)។ តើលោកស្រី Delcy Rodriguezអាចរុះរើដកតំណែងមេទ័ពដ៏មានអំណាចនៅវ៉េណេស៊ុយអេឡា ដោយជៀសផុតពីរដ្ឋប្រហារយោធាបានយ៉ាងដូចម្តេច? ពីអនុប្រធានាធិបតីមកជាប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីលោកដូណាល់ត្រាំ បញ្ជូនយោធាមកចាប់ជំរិតយកប្រធានាធិបតីទៅឃុំទុកនៅទីក្រុងញូវយ៉ក លោកស្រី Delcy Rodriguez បានធ្វើកំណែទម្រង់ រុះរើរដ្ឋាភិបាល ផ្លាស់ប្តូរអ្នកទទួលខុសត្រូវតាមតំបន់ និងលុបចោលទីភ្នាក់ងារ ឬកម្មវិធីនយោបាយកន្លងមករបស់លោកនីកូឡាស ម៉ាឌូរ៉ូ។ រដ្ឋមន្រ្តី១៤រូបត្រូវបានដកចេញពីតំណែង។ ក្រសួងការពារជាតិជាស្ថាប័នចុងក្រោយគេនៅក្នុងយុទ្ធនាការបោសសម្អាតមន្រ្តីស្មោះស្ម័គ្រនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ។ លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez អាចដកតំណែងរដ្ឋមន្រ្តីការពារពីលោកVladimir Patdrino ដោយគ្មានការងើបបះបោរ និងការធ្វើរដ្ឋប្រហារពីក្រុមយោធា ព្រោះថា លោកស្រីបានដកលោក Vladimir Patdrino មេទ័ពដ៏មានអំណាច ប៉ុន្តែ ជំនួសមកវិញ ដោយមន្រ្តីយោធាដ៏មានឥទ្ធិពលម្នាក់។ លោកGustavo Gonzalez Lopez ចូលមកកាន់តំណែងរដ្ឋមន្រ្តីការពារជាតិជំនួសលោក Vladimir Patdrino។ នៅមុនក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Gustavo Gonzalez Lopez ធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានកងអង្គរក្សប្រធានាធិបតី ប្រធានទីភ្នាក់ងារប្រឆាំងចារកម្ម ដែលជាស្ថាប័នល្បីឈ្មោះខាង ចាប់ចង និងធ្វើទារុណកម្មអ្នកនយោបាយប្រឆាំងនៅវ៉េណេស៊ុយអេឡា។ ធ្លាប់ធ្វើការនៅក្រុមហ៊ុនប្រេងរបស់រដ្ឋាភិបាល លោក Gustavo Gonzalez Lopez មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី Delcy Rodriguez នៅពេលកាន់តំណែងជារដ្ឋមន្រ្តីថាមពលប្រេងរបស់រដ្ឋាភិបាលលោកនីកូឡា ម៉ាឌូរ៉ូ។ មួយវិញទៀត លោកស្រីប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡាអាចផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងជួរកងទ័ព ដោយគ្មានការប៉ះទង្គិច ប្រទូស្តរ៉ាយជាមួយមេដឹកនាំយោធា ព្រោះថា មន្រ្តីយោធាភាគច្រើននៅវ៉េណេស៊ុយអេឡាសុទ្ធតែមានចំណែក ទទួលបានផលប្រយោជន៍កន្លងមក។ តាំងពីសម័យដឹកនាំរបស់លោកHugo Chavezម៉្លេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡាដូចជាលោកម៉ាឌូរ៉ូជាដើម តែងយកចិត្ត មេដឹកនាំយោធា និងប៉ូលិស តាមរយៈការផ្តល់មុខតំណែងនៅតាមក្រសួងសំខាន់ និងអំណាចគ្រប់គ្រង ក្រុមហ៊ុនឯកជន ពន្ធដារ និងជាពិសេសក្រុមហ៊ុនប្រេងរបស់រដ្ឋ។ ការណ៍នេះបានបង្កឲ្យការចោទប្រកាន់ក្រុមអ្នកកាន់អំណាចថា បានប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។ អ្នកជំនាញខាងយោធាវ៉េណេស៊ុយអេឡា ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFPថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនកងទ័ពនៅវ៉េណេស៊ុយអេឡា មិនអាចប្រព្រឹត្តទៅបានទេ បើសិនគ្មាន ភ្លើងខៀវ ការយល់ព្រមព្រៀងពីវ៉ាស៊ីនតោន។ លោកស្រី Sebastiana Barraez ជំនាញខាងវិស័យយោធានៅអាមេរិកឡាទីន បាននិយាយថា លោកGustavo Gonzalez Lopez សក្តិសមជាមនុស្សរបស់អាមេរិកនៅក្នុងជួរកងទ័ពវ៉េណេស៊ុយអេឡា។ លោកជាមនុស្សដែលយល់ពីស្ថានការណ៍ មិនដើរជ្រុលតាមមនោគមន៍វិជ្ជា មិនងាកទៅក្រុមឆ្វេងនិយម ដូចមន្រ្តីវ៉េណេស៊ុយអេឡាមួយចំនួនទៀត។ នៅក្រោយយោធាអាមេរិកចូលចាប់ខ្លួនលោកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ Gustavo Gonzalez Lopezធ្លាប់បានចេញមុខទទួលប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់CIAនៅក្រុងការ៉ាកាសទៀតផង។ វាដូចជាការចំអកនៃព្រហ្មលិខិត។ វ៉ាស៊ីនតោនពេញចិត្តនឹងឲ្យលោក Gustavo Gonzalez Lopez កាន់ស្ថាប័នកងទ័ពវ៉េណេស៊ុយអេឡា បើទោះបីជា លោក Gustavo Gonzalez Lopezធ្លាប់ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក ក្នុងរឿងរំលោភសិទ្ធិមនុស្សនៅវ៉េណេស៊ុយអេឡា។ គេអាចនិយាយបានថា ដើម្បីស្តារមនោគមវិជ្ជាងាកទៅរកអាមេរិក វ៉ាស៊ីនតោនសុខចិត្តទុកបញ្ជីទណ្ឌកម្មនៅដាច់ដោយឡែក ដោយផ្តោតសំខាន់តែទៅលើប្រយោជន៍របស់អាមេរិកមុនដំបូងគេ។ គោលដៅរបស់វ៉ាស៊ីនតោន គឺចង់ឲ្យវ៉េណេស៊ុយអេឡាត្រឡប់មកចូលក្រោមគន្លងអំណាចរបស់អាមេរិកឡើងវិញ បន្ទាប់ពីបាត់របូតឲ្យទៅនៅក្រោមឥទ្ធិពលរបស់ម៉ូស្គ ជិត៣០ឆ្នាំ នៅក្នុងអាណត្តិដឹកនាំរបស់លោកHugo Chavez។ នៅមុន លោកChavezចូលកាន់អំណាចនៅ
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។ ថ្ងៃពុធទី១៨មីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បានឆេះរាល ឈានចូលចំណុចថ្មីមួយទៀតដ៏គ្រោះថ្នាក់។ អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើអណ្តូងឧស្ម័នដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឲ្យឆេះសន្ធោសន្ធៅ។ ជាការសងសឹកវិញ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ឧស្ម័នរបស់កាតា។ គួរកត់សំគាល់ថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមកនៅថ្ងៃទី២៨កុម្ភៈ ការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក បានសំដៅភាគច្រើនលើសលុប ទៅលើសមត្ថភាពការពារខ្លួនរបស់អ៊ីរ៉ង់ ដែលមានដូចជាទីតាំងឃ្លាំងគ្រាប់មីស៊ីល ប្រព័ន្ធបាញ់បង្ហោះមីស៊ីល នាវាចម្បាំង និងនាវាមុជទឹកជាដើម។ អ៊ីស្រាអែលបានវាយប្រហារផងដែរ ទៅលើទីតាំងស្តុកប្រេងរបស់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ បានវាយប្រហារភាគច្រើនលើសលុប ទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសំដៅទៅលើទីតាំងឃ្លាំងស្តុកផលិតផលប្រេងនិងឧស្ម័ន។ តែនៅយប់ថ្ងៃពុធទី១៨មីនា អ៊ីរ៉ង់បានសម្រេចវាយប្រហារ លើទីតាំងចម្រាញ់ឧស្ម័នដ៏ធំបំផុតរបស់កាតា ឈ្មោះ Ras Laffan។ ក្រុមហ៊ុន Qatar Energy បានឲ្យដឹងថា ស្ថានីយ៍ឧស្ម័ន Ras Laffan បានរងការខូចខាតធ្ងន់ធ្ងរ។ ថ្ងៃដដែលនេះដែរ នៅកូវ៉េតវិញ រោងចក្រចម្រាញ់ប្រេងចំនួន២កន្លែង របស់ Kuwait National Petroleum Company ក៏បានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ដែរ។ នៅអារ៉ាប៊ីសាអូឌីត រោងចក្រចម្រាញ់ប្រេងនិងឧស្ម័ន របស់ក្រុមហ៊ុន Aramco-ExxonMobil ក៏បានក្លាយជាងផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់ដែរ តែត្រូវប្រព័ន្ធខែលមីស៊ីលទប់ជាប់។ សូមបញ្ជាក់ថា ស្ថានីយឧស្ម័ន Ras Laffan របស់កាតា ដែលរងការខូចខាតធ្ងន់ធ្ងរ គឺជាមជ្ឈមណ្ឌលបំលែងឧស្ម័នធម្មជាតិ ឲ្យទៅជាឧស្ម័នធម្មជាតិរាវ ដែលពាក្យកាត់ហៅថា GNL/ LNG ដ៏ធំជាងគេបង្អស់នៃពិភពលោក។ កាតាគឺជាប្រទេសធំជាងគេទី២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលផលិតឧស្ម័នធម្មជាតិរាវច្រើនជាងគេ។ បញ្ហានេះ កំពុងបង្កឲ្យមានការភ័យបារម្ភថា សង្គ្រាមឧស្ម័នអាចនឹងផ្ទុះឡើង។ អ្នកវិភាគទីផ្សារផ្គត់ផ្គង់វត្ថុធាតុដើមថាមពល កំពុងតែបារម្ភថា សង្គ្រាមនេះកំពុងតែឈានជើងចូលក្នុងសង្គ្រាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នៅឆ្នាំ២០២៥ Qatar Energy បាននាំចេញឧស្ម័នធម្មជាតិរាវ ចំនួនជាង៨០លានតោន ដោយដឹកចេញតាមច្រកសមុទ្រអកមូហ្សទាំងអស់។ ទំហំនាំចេញរបស់កាតានេះ គឺស្មើនឹង២០% នៃតម្រូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក។ ឧស្ម័នធម្មជាតិរាវរបស់កាតា មួយចំណែកគឺនាំចេញទៅអឺរ៉ុប និងមួយចំណែកធំទៀត ប្រមាណ៨០% នាំចេញទៅកាន់ប្រទេសអាស៊ីធំៗ ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងប៉ាគីស្ថានជាដើម។ ច្រកសមុទ្រអកមូហ្ស បិទខ្ទប់ជិត៣សប្តាហ៍មកនេះ គឺជាបញ្ហាធំមួយដែលរាំងខ្ទប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នរួចទៅហើយ។ តែបញ្ហានេះ គេអាចដោះស្រាយបានឆាប់ៗ ប្រសិនបើស្ថានការណ៍សន្តិសុខនៅតំបន់នេះ ត្រលប់មករកភាពប្រក្រតីវិញ។ ក៏ប៉ុន្តែ ការវាយប្រហារធ្វើឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធផលិតកម្ម អណ្តូងប្រេងអណ្តូងឧស្ម័ន ព្រមទាំងរោងចក្រចម្រាញ់ គឺវាជារឿងធ្ងន់ធ្ងរមួយកម្រិតទៀត។ មានន័យថា ទោះសង្គ្រាមចប់ ច្រកសមុទ្រអកមូហ្សបើកឡើងវិញ ក៏ការផលិតប្រេងនិងឧស្ម័ន មិនអាចដំណើរការដូចដើមវិញបានភ្លាមៗដែរ ព្រោះបណ្តាញផលិតកម្មត្រូវខូចខាត។ ពោលគឺគេត្រូវការពេលវេលាយូរខែ ឬអាចដល់ឆ្នាំ ដើម្បីរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ឲ្យល្អឡើងវិញ។ ដូច្នេះ ទំហំលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើមថាមពល ប្រេង ឧស្ម័ន និងសារធាតុគីមីធ្វើពីប្រេងកាតផ្សេង នឹងត្រូវតែធ្លាក់ចុះ ធ្វើឲ្យទីផ្សារបន្តរងសំពាធ។ យ៉ាងណាមិញ គ្រាន់តែស្ថានីយ៍ឧស្ម័នដ៏ធំបំផុតរបស់កាតា ត្រូវភ្លើងឆាបឆេះភ្លាម ព្រឹកថ្ងៃទី១៩មីនា តម្លៃឧស្ម័នបានស្ទុះហក់ឡើង ដល់ទៅ៣៥% មុននឹងធ្លាក់ចុះមកវិញបន្តិច ត្រឹម២៨%។ ផ្អែកតាមទីផ្សារ TTF ស្តង់ដារអឺរ៉ុប ព្រឹកថ្ងៃទី១៩មីនា ហាងឆេងឧស្ម័នមានតម្លៃ ៧០អឺរ៉ូ ក្នុងមួយម៉េហ្កាវ៉ាតទឺ។ ប្រសិនបើបញ្ហានេះកាន់តែធ្ងន់ នោះវានឹងរុញអត្រាតម្លៃចរន្តអគ្គិសនីនៅអឺរ៉ុប ឲ្យឡើងកាន់តែថ្លៃ។ ទំនោរនេះ ក៏មិនខុសគ្នាដែរ បើនិយាយពីតំម្លៃប្រេងកាត។ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៩មីនា ប្រេងឆៅបានឡើងថ្លៃ៦% ខ្ទង់ ១១៤ដុល្លារក្នុងមួយធុងបារីល។ អ្នកជំនាញរបស់ EnergyScan បានលើកឡើងថា វិបត្តិតម្លៃថាមពលថ្លៃខ្លាំង ហាក់កំពុងតែចាក់គ្រឹះនៅជាប់ បន្តយូរខែទៅមុខ។ ជាងនេះទៀត អ៊ីរ៉ង់បានគំរាមវាយកម្ទេច ទីតាំងផលិតប្រេងនិងឧស្ម័នធំៗចំនួន៥ទីតាំងទៀត នៅអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើផ្អែកតាម មជ្ឈមណ្ឌលប្រឹក្សាយោបល់ Rystad Energy។ ក្នុងករណីមានការវាយប្រហារថ្មីទៀតលើទីតាំងទាំងនេះ តម្លៃប្រេងអាចនឹងឡើងថែម១០ដុល្លារទៀត។ គិតត្រឹមពេលនេះ បណ្តាប្រទេសផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស បានកាត់បន្ថយសង្វាក់ផលិតកម្ម ឬខ្លះបានបិទទាំងស្រុងតែម្តង ដោយសារតែគ្មានទីតាំងស្តុង និងគ្មានលទ្ធភាពដឹកបញ្ជូនចេញ៕
Free AI-powered daily recaps. Key takeaways, quotes, and mentions — in a 5-minute read.
Get Free Summaries →Free forever for up to 3 podcasts. No credit card required.
Listeners also like.
AI-powered recaps with compact key takeaways, quotes, and insights.
Get key takeaways from ទស្សនៈព្រឹត្តិការណ៍ពិភពលោក in a 5-minute read.
Stay current on your favorite podcasts without falling behind.
It's a free AI-powered email that summarizes new episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក as soon as they're published. You get the key takeaways, notable quotes, and links & mentions — all in a quick read.
When a new episode drops, our AI transcribes and analyzes it, then generates a personalized summary tailored to your interests and profession. It's delivered to your inbox every morning.
No. Podzilla is an independent service that summarizes publicly available podcast content. We're not affiliated with or endorsed by RFI ខេមរភាសា / Khmer.
Absolutely! The free plan covers up to 3 podcasts. Upgrade to Pro for 15, or Premium for 50. Browse our full catalog at /podcasts.
ទស្សនៈព្រឹត្តិការណ៍ពិភពលោក publishes weekly. Our AI generates a summary within hours of each new episode.
ទស្សនៈព្រឹត្តិការណ៍ពិភពលោក covers topics including News, Politics. Our AI identifies the specific themes in each episode and highlights what matters most to you.
Free forever for up to 3 podcasts. No credit card required.
Free forever for up to 3 podcasts. No credit card required.