ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា?

April 10, 2026·6 min
Episode Description from the Publisher

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់? ដោយ​បញ្ចុះបញ្ចូល​ឲ្យ​ភាគីជម្លោះ អាមេរិក និងអ៊ីរ៉ង់​យល់ព្រម​ឈប់​ប្រយុទ្ធគ្នា រយៈពេល​២សប្តាហ៍ និង​ចូលខ្លួនជាម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ដើម្បីចរចា​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​នៅដើមបូព៌ា ប៉ាគីស្ថាន​បាន​បង្ហាញ​ឲ្យ​គេឃើញ​ពី​តួនាទី​ដ៏​សំខាន់ និង​សមត្ថភាព​មិនប្រកែកបាន​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយនេះ។ តាំងពីដំបូងទី​នៃ​សង្រ្គាមប្រយុទ្ធគ្នា​រវាង​អាមេរិក អ៊ីរ៉ង់ ប៉ាគីស្ថាន​បាន​សុំខ្លួនធ្វើជា​អន្តរការី ជួយសម្របសម្រួល​ឲ្យ​ភាគីជម្លោះបញ្ចប់​សង្រ្គាមនៅដើមបូព៌ា។ សូម្បី​តែ​នៅថ្ងៃអង្គារ​ទី ៧មេសា ថ្ងៃចប់​ឱសានវាទ​របស់​លោកត្រាំ ដែល​សន្យាវាយកម្ទេច​អរិយធម៌​របស់អ៊ីរ៉ង់​ឲ្យ​រលាយសាបសូន្យ បើសិន​អ៊ីរ៉ង់​មិនព្រម​បើកច្រកសមុទ្រ​អកមូហ្ស ប៉ាគីស្ថាន​បានធ្វើយុទ្ធនាការ​ការទូត ដើម្បីបញ្ចុះបញ្ចូល​គ្រប់ភាគី រហូត​ដល់​នាទី​ចុងក្រោយ។ ជាក់ស្តែង នៅតែ ៩០នាទី​មុន​ចប់​ឱសានវាទ​របស់​លោកត្រាំ ប៉ាគីស្ថាន​បាន​សម្រេច​ជោគជ័យ តាំង​ប្រផិតប្រផើយ ដោយ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់​យល់ព្រមធ្វើ​បទឈប់បាញ់​បណ្តោះអាសន្ន បាន​ខ្នះខ្នែង ប្រឹងប្រែង​រហូត​ដល់​ទីបញ្ចប់។ ទោះបទឈប់បាញ់​អាមេរិក និងអ៊ីរ៉ង់​ផុយស្រួយ និងអាច​ដួលរលំគ្រប់ពេល​វេលា ព្រោះ​ភាគី​ជម្លោះ​ទាំងពីរ​នៅតែ​បន្ត​ឆ្លើយឆ្លង​សំដី​គំរាមគ្នា​ទៅវិញទៅមក តែវត្តមានរបស់​គណៈប្រតិភូអាមេរិក និង​អ្នកតំណាង​អ៊ីរ៉ង់នៅរដ្ឋធានី អ៊ីស្លាម៉ាបាដ​ជាជោគជ័យ​គួរ​ឲ្យ​កត់សំគាល់​មួយ​របស់​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​អាច​សម្រេច​បាននូវ​បេសកកម្មមួយ​ដ៏ស្មុគស្មាញ ដែល​គេគិត​ថា ប៉ាគីស្ថាន​មិនងាយ​នឹង​ធ្វើបាន។ ដូច្នេះ មាន​កត្តា​អ្វីខ្លះដែលធ្វើឲ្យប៉ាគីស្ថានអាច​សម្រេច​ការងារ​ដ៏លំបាកមួយនេះ? ប្រៀបធៀប​នឹង​តួកគី អូម៉ង់ ដែលធ្លាប់​ស្នើសុំចូលខ្លួន​ជា​អន្តរការី ប៉ាគីស្ថាន​មាន​លក្ខណៈសម្បត្តិល្អជាងគេ ព្រោះតែ​ជំហរអព្យាក្រឹត្យរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ចុះសម្រុងជាមួយ​គ្រប់ភាគីជម្លោះ ទាំងអាមេរិក និងអ៊ីរ៉ង់។ ចំពោះ​អ៊ីរ៉ង់ ប៉ាគីស្ថាន​ជា​ប្រទេសជិតខាង​ដែលមាន​ព្រំដែន​ជាប់គ្នាប្រវែង​ជាង​៩០០​គីឡូម៉ែត្រ។ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនងនឹង​គ្នា​យ៉ាងស៊ីជម្រៅ ទាំងផ្នែក​ប្រវត្តិសាស្រ្ត វប្បធម៌ និង​សាសនា។ អ៊ីរ៉ង់​ជា​ប្រទេស​ដំបូងគេ​ដែលបាន​ប្រកាស​ទទួលស្គាល់​ប៉ាគីស្ថាននៅក្រោយ​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧។ ដូចគ្នា​ដែរ ប៉ាគីស្ថាន​បាន​ចេញមុខ​ទទួលស្គាល់​របបអ៊ីស្លាមអ៊ីរ៉ង់ នៅក្រោយបដិវត្តន៍​ផ្តួលរំលំ​រាជានិយម​នៅ​អ៊ីរ៉ង់​នៅឆ្នាំ ១៩៧៩។ ក្រៅតែពីជា​អតិថិជនទិញប្រេង​សំខាន់​មួយ​របស់អ៊ីរ៉ង់ ប៉ាគីស្ថាន​ជា​ប្រទេស​ទី២​បន្ទាប់ពី​អ៊ីរ៉ង់ ដែលមាន​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយស៊្ហីអ៊ីត រស់នៅច្រើន​ជាងគេ។ ម្យ៉ាង ស្ថានទូត​ប៉ាគីស្ថាន​នៅវ៉ាស៊ីនតោន​ក៏​ដើរ​តួជាអ្នកតំណាង​ប្រយោជន៍​ឲ្យ​អ៊ីរ៉ង់​ដែរ ព្រោះថា ទាំងអាមេរិក និងអ៊ីរ៉ង់​គ្មាន​ស្ថានទូត​រវាងគ្នា ចាប់តាំង​ពី​ឆ្នាំ​១៩៧៩មកម្ល៉េះ។ ចំណុចចុងក្រោយ​ដែលធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​ជឿទុកចិត្ត​លើ​ទំនាក់ទំនង ជិតស្និទ្ធរបស់​ប៉ាគីស្ថាន គឺ ការផ្ទុះបាតុកម្ម​របស់​ប្រជាជន​ប៉ាគីស្ថាន​ប្រឆាំង​នឹង​អាមេរិក នៅបន្ទាប់ពី​អាមេរិក និងអ៊ីស្រាអែលបាញ់សម្លាប់​ប្រមុខសាសនាអ៊ីរ៉ង់ លោក​អាលី ខាមេណី កាលពី​ចុងខែ កុម្ភៈ។ បន្ថែមពីលើ​ទំនាក់ទំនង​ជិតស្និទ្ធផ្ទាល់ខ្លួន​ជាមួយ​អ៊ីរ៉ង់ ប៉ាគីស្ថាន​អាច​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់​​ទទួល​បទឈប់បាញ់ និង​យល់ព្រម​ចូលតុចរចា​ជាមួយ​អាមេរិក ក៏​មកពី​មាន​ជំនួយ អន្តរាគមន៍​របស់​ចិន​ដែល​ជា​អតិថិជន​ទិញប្រេង​ធំជាងគេ​របស់​អ៊ីរ៉ង់ ហើយក៏ជា​មិត្ត​លក់អាវុធឲ្យប៉ាគីស្ថាន។ នៅ​ខែ​មីនា​កន្លង​ទៅ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​ធ្វើដំណើរ​ទៅ​ប៉េកាំង​ដើម្បី​ស្វែងរក​ការគាំទ្រ និងការធានា​ពី​ចិន ទៅតាម​ការទាមទារចង់បាន​របស់អ៊ីរ៉ង់។ ចិន​ក៏​បាន​ចេញមុខ​ប្រកាស​គាំទ្រ​តួនាទី​ប៉ាគីស្ថាន ក្នុង​នាមជា​អ្នកសម្របសម្រួល​ក្នុងជម្លោះ​រវាង​អ៊ីរ៉ង់ និងអាមេរិក។ ក្រៅពី​ចិន ប៉ាគីស្ថាន​បាន​ស្វែងរកការគាំទ្រ​ពីអារ៉ាប៊ី សាអូឌីត​មួយទៀត ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​មួយ​របស់អាមេរិក។ ធ្លាក់ខ្លួន​រងគ្រោះ​ព្រោះតែ​ការវាយប្រហារ​របស់មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ ទៅ​លើ​មូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដី​របស់ខ្លួន អារ៉ាប៊ី សាអូឌីត បាន​ចូលរួម​ជាមួយ ចិន តួកគី អេហ្ស៊ីប និងកាតា​ដែលជាមិត្ត​របស់​អ៊ីរ៉ង់ ដើម្បី​លើកស្ទួយ​ប៉ាគីស្ថាន​ឲ្យធ្វើ​ជា​អន្តរការី ជួយសម្របសម្រួល​ឲ្យអាមេរិក និង​អ៊ីរ៉ង់​ចូល​តុចរចា។ ក្រៅពីមានទំនាក់ទំនងល្អជាមួយ​អ៊ីរ៉ង់ រហូត​ដល់​អ៊ីរ៉ង់​ទុកចិត្ត ជឿតាម​ការបញ្ចុះបញ្ចូល​ឲ្យ​សុខចិត្ត​ទទួលយក​បទឈប់បាញ់​ជាមួយ​អាមេរិក ប៉ាគីស្ថាន​ក៏​ជា​មិត្ត និងមានទំនាក់ទំនង​យោធា​ជិតស្និទ្ធជាមួយ​សហរដ្ឋអាមេរិក។ ទោះទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ធ្លាប់​ឡើងចុះ កាលពីអតីតកាល ជាពិសេស​នៅពេល​អាមេរិក​ចោទប្រកាន់​អ៊ីស្លាម៉ាបាដ​លាក់​មេភេរវនិយម អាល់កៃដា ប៉ាគីស្ថាន​ក្រោមអាណត្តិដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី Shehbah Sharif បាន​ខិតចូលទៅ​ជិតស្និទ្ធនឹង​អាមេរិកសាជាថ្មី។ កាលពីពេលថ្មីៗ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន​បាន​ធ្វើដំណើរទៅ​វ៉ាស៊ីនតោន​

Podzilla Summary coming soon

Sign up to get notified when the full AI-powered summary is ready.

Get Free Summaries →

Free forever for up to 3 podcasts. No credit card required.

Listen to This Episode

Get summaries like this every morning.

Free AI-powered recaps of ទស្សនៈព្រឹត្តិការណ៍ពិភពលោក and your other favorite podcasts, delivered to your inbox.

Get Free Summaries →

Free forever for up to 3 podcasts. No credit card required.