ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន

March 21, 2026·6 min
Episode Description from the Publisher

ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី​១៩មីនា បានធ្វើកំណែទម្រង់ ដោយ​ដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវ​ប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?  ចាប់តាំងពី​អាមេរិកប្រើ​កម្លាំងយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅតែពីដើរតាម​ខ្សែបន្ទាត់ ខ្សែញាក់របស់អាមេរិក។ បន្ទាប់ពី​កែប្រែប្រព័ន្ធគតិយុត្តិដើម្បី​បើកផ្លូវ​ឲ្យក្រុមហ៊ុនអាមេរិកចូលទៅវិនិយោគលើ​ថាមពលប្រេង​វ៉េណេស៊ុយអេឡា កែទម្រង់ប្រព័ន្ធតុលាការ និង​ដោះលែងអ្នកទោស​នយោបាយ​តាម​ការចង់បាន​របស់​វ៉ាស៊ីនតោន ប្រធានាធិបតីស្តីទីរបស់​វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាន​ធ្វើកំណែទម្រង់ដ៏សំខាន់មួយទៀត នោះគឺ​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនកងទ័ព មេដឹកនាំយោធាដ៏មានឥទ្ធិពល​ និង​មាន​អំណាច​ខ្លាំង​នៅវ៉េណេស៊ុយអេឡា។ ក្រៅផ្លាស់ប្តូរមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំយោធា​នៅគ្រប់តំបន់ ​ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez​ បាន​ដកលោកVladimir Padrino ពីតំណែង​រដ្ឋមន្រ្តីការពារជាតិ។ លោក​Vladimir Padrino កាន់តំណែងជា​ប្រមុខការពារជាតិវ៉េណេស៊ុយអេឡា នៅ​១២ឆ្នាំមកនេះ និងជាមនុស្ស​​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតីម៉ាឌូរ៉ូ (កំពុងជាប់ជាចំណាប់ខ្មាំងរបស់វ៉ាស៊ីនតោន)។ តើ​លោកស្រី Delcy Rodriguezអាច​រុះរើដកតំណែង​មេទ័ពដ៏មានអំណាចនៅវ៉េណេស៊ុយអេឡា ដោយជៀសផុតពី​រដ្ឋប្រហារយោធា​បានយ៉ាងដូចម្តេច? ពីអនុប្រធានាធិបតីមកជា​ប្រធានាធិបតី​ស្តីទីរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីលោកដូណាល់ត្រាំ បញ្ជូនយោធា​មក​ចាប់ជំរិត​យកប្រធានាធិបតីទៅឃុំទុកនៅទីក្រុង​ញូវយ៉ក​ លោកស្រី Delcy Rodriguez បាន​ធ្វើកំណែទម្រង់ រុះរើ​រដ្ឋាភិបាល ​ផ្លាស់ប្តូរ​អ្នកទទួលខុសត្រូវ​តាមតំបន់ និង​លុបចោល​ទីភ្នាក់ងារ ឬ​កម្មវិធីនយោបាយ​កន្លងមករបស់​លោក​នីកូឡាស ម៉ាឌូរ៉ូ។ រដ្ឋមន្រ្តី១៤រូបត្រូវ​បានដកចេញពីតំណែង។ ក្រសួងការពារជាតិ​ជា​ស្ថាប័ន​ចុងក្រោយ​គេនៅក្នុង​យុទ្ធនាការបោសសម្អាត​មន្រ្តី​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​នីកូឡាស ម៉ាឌូរ៉ូ។ លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez អាចដកតំណែងរដ្ឋមន្រ្តីការពារពីលោកVladimir Patdrino ដោយ​គ្មាន​ការងើបបះបោរ និង​ការធ្វើរដ្ឋប្រហារ​ពីក្រុមយោធា ព្រោះថា លោកស្រី​បាន​ដក​លោក​ Vladimir Patdrino មេទ័ពដ៏មានអំណាច ប៉ុន្តែ ជំនួស​មកវិញ ដោយ​មន្រ្តីយោធា​ដ៏មាន​ឥទ្ធិពលម្នាក់។ លោក​Gustavo Gonzalez Lopez ចូលមក​កាន់តំណែង​រដ្ឋមន្រ្តីការពារជាតិជំនួស​លោក​ Vladimir Patdrino។ នៅមុនក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោក​ Gustavo Gonzalez Lopez ធ្វើជា​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជា​ប្រធាន​កងអង្គរក្ស​ប្រធានាធិបតី ប្រធានទីភ្នាក់ងារ​ប្រឆាំង​ចារកម្ម​ ដែលជា​ស្ថាប័ន​ល្បីឈ្មោះខាង ចាប់ចង និងធ្វើទារុណកម្ម​អ្នកនយោបាយ​ប្រឆាំងនៅវ៉េណេស៊ុយអេឡា។ ធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រេងរបស់​រដ្ឋាភិបាល​ លោក​ Gustavo Gonzalez Lopez​ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី Delcy Rodriguez នៅពេលកាន់តំណែងជា​រដ្ឋមន្រ្តីថាមពល​ប្រេងរបស់​រដ្ឋាភិបាល​លោក​នីកូឡា ម៉ាឌូរ៉ូ។ មួយវិញទៀត លោកស្រីប្រធានាធិបតីស្តីទី​របស់វ៉េណេស៊ុយអេឡា​អាច​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្នុងជួរកងទ័ព ដោយ​គ្មានការប៉ះទង្គិច ប្រទូស្តរ៉ាយជាមួយ​មេដឹកនាំយោធា ព្រោះថា មន្រ្តីយោធា​ភាគច្រើននៅវ៉េណេស៊ុយអេឡា​សុទ្ធតែមាន​ចំណែក ទទួលបាន​​ផលប្រយោជន៍កន្លងមក​។ តាំងពី​សម័យដឹកនាំ​របស់​លោក​Hugo Chavezម៉្លេះ ប្រធានាធិបតី​វ៉េណេស៊ុយអេឡាដូចជា​លោក​ម៉ាឌូរ៉ូជាដើម ​តែងយកចិត្ត មេដឹកនាំយោធា​ និងប៉ូលិស តាមរយៈការផ្តល់​មុខតំណែងនៅតាម​ក្រសួងសំខាន់ និង​អំណាចគ្រប់គ្រង ​ក្រុមហ៊ុន​ឯកជន ពន្ធដារ និងជាពិសេស​ក្រុមហ៊ុនប្រេងរបស់រដ្ឋ។ ការណ៍នេះបានបង្ក​ឲ្យ​ការចោទប្រកាន់​ក្រុមអ្នកកាន់អំណាច​ថា បាន​ប្រព្រឹត្តអំពើពុករលួយ និង​រំលោភអំណាច។ អ្នកជំនាញខាងយោធា​វ៉េណេស៊ុយអេឡា ដែលសុំ​មិន​បញ្ចេញឈ្មោះបាន​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង​AFPថា ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនកងទ័ពនៅ​វ៉េណេស៊ុយអេឡា មិនអាច​ប្រព្រឹត្តទៅបានទេ បើសិន​គ្មាន​ ភ្លើងខៀវ ការយល់ព្រមព្រៀង​ពីវ៉ាស៊ីនតោន។ លោកស្រី Sebastiana Barraez ជំនាញខាងវិស័យយោធានៅអាមេរិកឡាទីន បាននិយាយ​ថា លោក​Gustavo Gonzalez Lopez សក្តិសមជា​មនុស្ស​របស់អាមេរិក​នៅក្នុងជួរកងទ័ពវ៉េណេស៊ុយអេឡា​។ លោកជាមនុស្ស​ដែល​យល់ពីស្ថានការណ៍ មិន​ដើរជ្រុលតាមមនោគមន៍វិជ្ជា មិន​ងាកទៅក្រុមឆ្វេងនិយម ដូច​មន្រ្តីវ៉េណេស៊ុយអេឡាមួយចំនួនទៀត។ នៅក្រោយ​យោធា​អាមេរិក​ចូល​ចាប់​ខ្លួន​លោក​ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ Gustavo Gonzalez Lopez​ធ្លាប់​បាន​ចេញមុខ​ទទួល​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​CIAនៅក្រុង​ការ៉ាកាសទៀតផង។ វា​ដូចជា​ការចំអក​នៃព្រហ្មលិខិត។ វ៉ាស៊ីនតោន​ពេញចិត្ត​នឹង​ឲ្យ​លោក​ Gustavo Gonzalez Lopez កាន់ស្ថាប័ន​កងទ័ពវ៉េណេស៊ុយអេឡា បើទោះបីជា លោក​ Gustavo Gonzalez Lopezធ្លាប់​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​របស់អាមេរិក ក្នុងរឿងរំលោភសិទ្ធិមនុស្សនៅវ៉េណេស៊ុយអេឡា។ គេអាចនិយាយបានថា ដើម្បី​ស្តារ​មនោគមវិជ្ជាងាកទៅរកអាមេរិក វ៉ាស៊ីនតោនសុខចិត្ត​ទុក​បញ្ជីទណ្ឌកម្ម​នៅដាច់ដោយឡែក ដោយ​ផ្តោតសំខាន់តែទៅលើ​ប្រយោជន៍របស់​អាមេរិកមុនដំបូងគេ។ គោលដៅរបស់វ៉ាស៊ីនតោន គឺ​ចង់​ឲ្យវ៉េណេស៊ុយអេឡាត្រឡប់មក​ចូល​ក្រោម​គន្លងអំណាច​របស់​អាមេរិក​ឡើងវិញ បន្ទាប់ពីបាត់របូតឲ្យទៅនៅក្រោមឥទ្ធិពល​របស់ម៉ូស្គ ជិត​៣០ឆ្នាំ នៅក្នុង​អាណត្តិដឹកនាំ​របស់​លោក​Hugo Chavez។ នៅមុន លោកChavez​ចូលកាន់អំណាច​នៅ

Podzilla Summary coming soon

Sign up to get notified when the full AI-powered summary is ready.

Get Free Summaries →

Free forever for up to 3 podcasts. No credit card required.

Listen to This Episode

Get summaries like this every morning.

Free AI-powered recaps of ទស្សនៈព្រឹត្តិការណ៍ពិភពលោក and your other favorite podcasts, delivered to your inbox.

Get Free Summaries →

Free forever for up to 3 podcasts. No credit card required.