ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

May 10, 2026·5 min
Episode Description from the Publisher

ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។   បន្ទាប់ពីទទួល​ស្វាគមន៍​ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​កាលពី​ចុងខែ​មេសា ប្រធានាធិបតី​ស៊ីបលោក​នីកូស គ្រីស្តូឌូលីដ​បាន​ប្រកាស​ថា នៅ​ខែ​មិថុនាខាងមុខនេះ ស៊ីប​នឹង​ចុះហត្ថលេខា​ជាមួយ​បារាំង​លើ​កិច្ចព្រមព្រៀងយោធា​ ដែលនឹង​អនុញ្ញាត​ឲ្យ​បារាំង​បញ្ជូន​កងទ័ព​មក​ឈរជើង​ប្រចាំ​ការ​លើ​ប្រទេសកោះស៊ីប។ បើតាម​ប្រធានាធិបតី​ស៊ីប​ វត្តមាន​របស់​កងទ័ពបារាំង​មានគោលដៅ​មនុស្សធម៌។ បារាំងបង្កើន​ការគាំទ្រ​យោធា​ចំពោះ​ស៊ីប ដោយ​សន្យា​​បញ្ជូនទាហាន​របស់ខ្លួន​នៅប្រចាំការ​នៅលើ​កោះស៊ីប។ ពោលគឺ នៅបន្ទាប់ពី​អ៊ីរ៉ង់​បាញ់មីស៊ីល​សំដៅ​មូលដ្ឋានទ័ពអង់គ្លេសនៅលើ​កោះស៊ីប ដើម្បីសងសឹក​នឹងសង្រ្គាមវាយប្រហារ​របស់អាមេរិក។ ប៉ុន្តែ នៅក្នុង​ក្រសែភ្នែក​របស់​រដ្ឋាភិបាល​តួកគី វត្តមានកងទ័ពបារាំង​នៅលើ​កោះស៊ីប​មានគោលដៅផ្សេងក្រៅពីមនុស្សធម៌ រហូតធ្វើ​ឲ្យ​តួកគីត្រូវតែទាញសញ្ញាអាសន្ន និង​ព្រមាន​ពីភាពតានតឹង ការមើលមុខគ្នាមិនចំ ​រវាង​បារាំង និងតួកគី ដែលជា​សមាជិកនៅក្នុងអង្គការ​អូតង់ដូចគ្នា។ បើតាម​ការពន្យល់​របស់​សាស្រ្តាចារ្យ​Serhat Guvenc នៅ​សកលវិទ្យាល័យ Kadir Has ​ក្នុងក្រុង​អ៊ីស្តង់ប៊ូល តួកគី និង​បារាំង​ជាគូប្រជែងភូមិសាស្រ្តនយោបាយ។ ប្រទេស​ទាំងពីរ​ប្រកួតប្រជែងឥទ្ធិពលគ្នា​ទាំងនៅទឹកដីអាហ្វ្រិក និង​នៅ​តំបន់ខាងកើតសមុទ្រ​មេឌីទែរ៉ាណេ។ បារាំង​នៅតែចាត់​ទុកតួកគីថាជា​ប្រទេសដែល​នៅតែចិញ្ចឹមចិត្តចង់​បង្កើនអំណាច ពង្រីក​​ឥទ្ធិពល តាម​រយៈការប្រើនយោបាយ​វាតទី​និយម​លើ​បណ្តាប្រទេស​​​តូចៗ ដូចជា​ស៊ីបជាដើម។ ចំពោះ​សាស្តា្រចារ្យ​ខាងលើ ការប្រមូលផ្តុំ​ទាហាន​របស់​ប្រទេស​មហាអំណាចច្រើនពេក​នៅលើ​ដែនដីកូនកោះដ៏តូចមួយ ដូចជា​ស៊ីប​នឹង​អាច​បង្ក​ជា​ហានិភ័យ ឈានទៅ​ផ្ទុះសង្រ្គាមដាក់គ្នា ដោយគ្មានប្រយោជន៍។ អតីត​អ្នកតំណាងទូត​របស់ស៊ីប ប្រចាំប្រទេស​អង់គ្លេស​វិញយល់ឃើញថា គឺ​វត្តមានទ័ពតួកគី​ដ៏ច្រើន​សន្ធឹកនៅទឹកដីស៊ីប​ទៅវិញទេ​ដែល​បង្កគ្រោះថ្នាក់គំរាមកំហែងដល់​សន្តិសុខជាតិ​របស់ស៊ីប។ បើតាម​អតីត​ឯកអគ្គរដ្ឋទូតរូបនេះ សព្វថ្ងៃ​នេះ តួកគី​បាន​បញ្ជូន​ទ័ព ប្រមាណ​​៤ម៉ឺននាក់ឲ្យ​ទៅ​ប្រចាំការនៅភាគខាងជើង​កោះស៊ីប។ តួកគីមាន​ទ័ពរបស់ខ្លួន​លើដែនដីកោះស៊ីប ចាប់តាំង​ពី​តួកគី​បាន​បញ្ជូន​ទ័ព​ទៅឈ្លានពាន​ស៊ីប​កាលពីឆ្នាំ ១៩៧៤ ដើម្បី​ឆ្លើយតប​នឹង​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ពីសំណាក់​ក្រុមទាហាន​ស៊ីប គាំទ្រ​ដោយប្រទេស​ក្រិក។ ជាង​៥០ឆ្នាំមកនេះ ស៊ីប ដីកោះដ៏តូចនៅក្នុងសមុទ្រ​មេឌីទែរ៉ាណេ​ភាគខាងកើតត្រូវ​ពុះខ័ណ្ឌចែកជា​២។ ភាគខាងត្បូងគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រិកស៊ីបដែលទទួលស្គាល់​ដោយ​សហគមន៍អន្តរជាតិ ចំណែកទឹកដីមួយផ្នែកតូច​នៅខាងជើង​គ្រប់គ្រង​ដោយ​រដ្ឋបាល​តួកគីស៊ីប កាន់សាសនា​អ៊ីស្លាម ​​ដែលបាន​ប្រកាស​ខ្លួន​ជា​ប្រទេស​ឯករាជ្យ ប៉ុន្តែ គ្មានការទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ។ មានតែ​តួកគីមួយប៉ុណ្ណោះដែលទទួលស្គាល់​ និង​ផ្តល់ជំនួយហិរញ្ញវត្ថុដល់​រដ្ឋបាល​តួកគីស៊ីបនៅភាគខាងជើងដែល​ធ្លាក់ខ្លួនក្រីក្រ ព្រោះតែ​ការដាក់ទណ្ឌកម្ម​ពីអន្តរជាតិ។ តួកគីចាត់ទុក ការដាក់សម្ពាធពីអន្តរជាតិ និង​ការគាំទ្រ​ផ្នែកកងទ័ព​ពីសំណាក់​ប្រទេស​ក្រិក និងបារាំងចំពោះរដ្ឋាភិបាល​ស៊ីបខាងត្បូង ថា ជា​យុទ្ធសាស្រ្ត​ ឡោមព័ទ្ធ​ចូលក្រសោបយក​ផលប្រយោជន៍​របស់​តួកគី​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ តួកគីមិនសប្បាយចិត្ត​នឹង​បារាំងទាល់តែសោះ ព្រោះថា បន្ទាប់ពីស៊ីប ប្រធានាធិបតី​បារាំង លោកម៉ាក្រុង​បានធ្វើដំណើរ​ទៅបញ្ជាក់ជំហរ​គាំទ្រផ្នែកយោធាដើម្បីការពារ​ក្រិក​ពីការវាយប្រហារ​ពីប្រទេសខាងក្រៅ។ ប្រទេស​ខាងក្រៅនោះគ្មាននរណា​ក្រៅពីតួកគី ដែល​បានដំឡើង​សំឡេង​តឹងខ្លាំង​ជាមួយក្រិក ព្រោះតែ​ជម្លោះតំបន់​សមុទ្រដែល​មានប្រភពថាមពល​ធម្មជាតិ។ ក្រៅពីបារាំង ទំនាក់ទំនងរវាង​តួកគី និងអ៊ីស្រាអែល​ក៏តានតឹងខ្លាំងណាស់ដែរ។ ប្រទេស​ទាំងពីរ​នៅតែមើលឃើញគ្នា​ជា​គូប្រជែងដែលអាច​បង្កគ្រោះថ្នាក់​ដាក់គ្នា​ទៅវិញ ទៅមក។ អ៊ីស្រាអែល​បាន​ចូលទៅជិតស្និទ្ធ​នឹង​រដ្ឋាភិបាលស៊ីប​ខាងត្បូង និង​ប្រទេស​ក្រិកដែលជា​គូប្រជែង​ដណ្តើម​ធនធានក្រោមសមុទ្រ​ជាមួយ​តួកគី។ តួកគីបារម្ភខា្លចថា សម្ព័ន្ធ​យោធា​នឹងជួយ​ឲ្យ​ស៊ីប និងក្រិក​មាន​សមត្ថភាព​ចូលទៅគ្រប់គ្រង​ដែនដី​ខាងជើង​ស៊ីប ដែលសព្វថ្ងៃ​កំពុងស្ថិតក្រោម​ឥទ្ធិពលរបស់តួកគី។ បាត់​បង់​ដែនដី​ស៊ីបខាងជើង និងមិនអាច​ចូល​ទៅ​មេឌីទែរ៉ាណេខាងកើត នោះតួកគី​នឹងត្រូវ​បាត់​បង់​ដែនទឹកសមុទ្រ លែង​អាច​ប្រជែងដណ្តើម​អណ្តូងប្រេង ឧស្ម័ន នៅក្នុង​តំបន់ជាប់ជម្លោះជាមួយក្រិក។ នេះជាគ្រោះថ្នាក់ធំមួយចំពោះតួកគី។ តួកគី​កាន់តែនៅមិនស្រណុកទៅទៀត ព្រោះថា នៅ​ខែ​មិថុនា​ដដែល ក្រិក ស៊ីប និងអ៊ីស្រាអែល នឹង​បើកជំនួបកំពូលជាមួយអាមេរិក នៅទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ផ្តោត​លើ​បញ្ហា​ថាមពល និង​យុទ្ធសាស្រ្ត​សន្តិសុខ​ក្នុងតំបន់។ លោក​Ozgur Unluhisarcikliប្រធាន​ការិយាល័យមូលនិធិអាល្លឺម៉ង់​នៅ​តួកគី​បាន​ព្រមានថាគោលដៅ​ដាក់​តួកគី​ឲ្យនៅ​ឯកោ នឹងអាច​ធ្វើ​ឲ្យស្ថានការណ៍​នៅក្នុង​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ​តានតឹងសាជាថ្មី។ តួកគីអាច​ក្រពុលមុខ និង​បញ្ជូន​ទាហាន​ ដ្រូន យន្តហោះចម្បាំង​កាន់តែ​ច្រើនទៅមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងជើង​ស៊ីប។ មួយវិញទៀត បើតាម​ជំនាញខាងលើ ក្នុងកាលៈទេសៈដែល​អូតង់​កំពុង​ប្រឈមនឹង​ការគំរាមកំហែង​របស់​រុស្ស៊ីនៅទឹកដីអឺរ៉ុប សម្ព័ន្ធមិត្ត​របស់​អូតង់​មិនគួរ​ទៅបើក​មុខ​ដំបៅសង្រ្គាម​មួយកន្លែងទៀត​នៅ​សមុទ្រ​មេឌីទែរ៉ាណេនោះទេ។ ម្យ៉ាង ការផ្ទុះសង្រ្គាម​នឹងគ្នា​រវាង​ប្រទេស​សមាជិក​អូតង់ដូចគ្នា ដូចជា ក្រិក តួកគី បារាំង នឹង​មិនធ្វើ​ឲ្

Podzilla Summary coming soon

Sign up to get notified when the full AI-powered summary is ready.

Get Free Summaries →

Free forever for up to 3 podcasts. No credit card required.

Listen to This Episode

Get summaries like this every morning.

Free AI-powered recaps of ទស្សនៈព្រឹត្តិការណ៍ពិភពលោក and your other favorite podcasts, delivered to your inbox.

Get Free Summaries →

Free forever for up to 3 podcasts. No credit card required.